-
ឆ្នាំ 1957
• រថយន្ត Isuzu លើកដំបូងគេបង្អស់ត្រូវបានលក់នៅក្នុងប្រទេសថៃ។
-
ឆ្នាំ 1957
• បានណែនាំម៉ាស៊ីនម៉ាស៊ូតសម្រាប់រថយន្តដឹកទំនិញធន់មធ្យម ធន់ធំ និងរថយន្តភីកអាប់ ជាលើកដំបូងនៅក្នុងប្រទេសថៃ។
-
ឆ្នាំ 1959
• បានបង្កើតការិយាល័យលក់ដំបូងនៅស្ពាន Hua Chang នៅទីក្រុងបាងកក។
-
ឆ្នាំ 1963 (វិច្ឆិកា)
• ក្រុមហ៊ុន Mitsubishi (Thailand) Co., Ltd បានចាប់ផ្តើមប្រតិបត្ដិការដំឡើងរថយន្ត Isuzu នៅប្រទេសថៃ។
-
ឆ្នាំ 1966 (មេសា)
• ក្រុមហ៊ុន Isuzu Motor (Thailand) Co., Ltd ឬ IMCT ត្រូវបានបង្កើត និងសាងសងរោងចក្រដំឡើងរថយន្តទីពីររបស់ខ្លួនប្រកបដោយជោគជ័យ។
-
ឆ្នាំ 1974 (វិច្ឆិកា)
• ការលក់ និងសេវាកម្មក្រោយការលក់ត្រូវបានរៀបចំឡើងវិញ និងបង្កើតក្រុមហ៊ុនឈ្មោះ Tri Petch Isuzu Sales Co., Ltd តាមរយៈការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្ម Mitsubishi Corporation របស់ជប៉ុន និងក្រុមហ៊ុន Isuzu Motor (ប្រទេសជប៉ុន)។
-
ឆ្នាំ 1985 (មីនា)
• ក្រុមហ៊ុន Thai Auto Sales Co., Ltd ត្រូវបានបង្កើតឡើងជាក្រុមហ៊ុន អាជីវកម្មមួយ ដែលផ្តល់សេវាកម្មជួលរថយន្តដើម្បីបំពេញតម្រូវការទីផ្សារប្រទេសថៃ។
-
ឆ្នាំ 1985 (មីនា)
• បានសម្ភោធរថយន្តភីកអាប់ Isuzu Space Cab ទម្ងន់ផ្ទុកទំនិញ 1 តោន ជាលើកដំបូងនៅក្នុងប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជារថយន្តដែលត្រួសត្រាយផ្លូវសម្រាប់រថយន្តភីកអាប់ជំនាន់ក្រោយៗ ដែលមានទំហំខាងក្នុងធំទូលាយអាចបំពេញតម្រូវការរបស់អតិថិជនបាន និងត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មរថយន្តភីកអាប់នៅក្នុងប្រទេសថៃ។
-
ឆ្នាំ 1987 (កក្កដា)
• ក្រុមហ៊ុន Isuzu Engine Manufacturing (Thailand) Co., Ltd ត្រូវបានផ្ដល់អាជ្ញាប័ណ្ណសិទ្ធិវិនិយោគដោយគណៈកម្មាធិការនៃក្រុមប្រឹក្សាវិនិយោគប្រទេសថៃដើម្បីចែកចាយ និងលក់ម៉ាស៊ីនម៉ាស៊ូត។
-
ឆ្នាំ 1988 (កក្កដា)
• បានក្លាយជាម៉ាករថយន្តភីកអាប់ដំបូងគេ ដែលត្រូវដាក់បញ្ចូលជា រថយន្ត "ថ្នាក់មាស" ដែលចាក់ប្រេងម៉ាស៊ូតផ្ទាល់ (Diesel Direct Injection) ។ ម៉ាស៊ីនរបស់រថយន្តភីកអាប់ ដែលត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពខ្ពស់ និងសន្សំសំចៃប្រេង ច្រើនបំផុត។
-
ឆ្នាំ 1992 (មេសា)
• បានបង្កើតឱ្យមានទីផ្សាររថយន្តភីកអាប់ថ្មីមួយនៅក្នុងប្រទេសថៃដោយបច្ចេកវិទ្យា 4WD ជាលើកដំបូង ដែលបានបំពាក់នៅជាមួយរថយន្តភីកអាប់ ម៉ូឌែល "Isuzu Rodeo 4-Wheel Drive" ដែលត្រូវបានដំឡើងនៅប្រទេសថៃសម្រាប់ទីផ្សារក្នុងស្រុក។
-
ឆ្នាំ 1995 (មីនា)
• បានចាប់ផ្ដើមប្រើប្រាស់រថយន្តភីកអាប់ដំបូងគេបង្អស់ជាមួយប្រអប់ លេខអូតូ ដែលធ្វើអោយមានភាពងាយស្រួលដល់អ្នកបើកបរ។
-
ឆ្នាំ 2002 (សីហា)
• ប្រារព្ធខួបនៃការផលិត និងលក់រថយន្ត Isuzu ភីកអាប់ ចំនួន 1,000,000 គ្រឿង។
-
ឆ្នាំ 2002 (ឧសភា)
• បានណែនាំរថយន្តភីកអាប់ដែលល្អឥតខ្ចោះលំដាប់ពិភពលោកគឺ "Isuzu D-Max" នៅប្រទេសថៃ។
-
ឆ្នាំ 2004 (វិច្ឆិកា)
• បានណែនាំ "រថយន្តថ្មី! Isuzu MU-7 Super COMMONRAIL!" រថយន្តប្រភេទ SUV ម៉ូឌែលថ្មី ដែលមាន 7 កៅអី។
-
ឆ្នាំ 2004 (តុលា)
• បានណែនាំរថយន្ត “Isuzu D-Max ថ្មី” ដែលមានលក្ខណៈពិសេសគឺម៉ាស៊ីនម៉ាស៊ូត i-TEC 3000 Ddi Super COMMONRAIL។
-
ឆ្នាំ 2005 (កុម្ភៈ)
• បានណែនាំរថយន្ត "New Isuzu D-Max និងបច្ចេកវិទ្យាថ្មី i-TEC 2500 Ddi ដែលប្រើម៉ាស៊ីនម៉ាស៊ូត Super COMMONRAIL"។
-
ឆ្នាំ 2005 (សីហា)
• ការដាក់បង្ហាញនៃរថយន្តដឹកទំនិញធន់មធ្យម ម៉ូឌែល "Isuzu Elf" និងម៉ាស៊ីនម៉ាស៊ូតថ្មី Super Commonrail ផ្តល់កំលាំងសេស 175 hp ដែលជាប្រវត្តិសាស្រ្តលើកដំបូងនៃរថយន្តដឹកទំនិញធន់មធ្យមសម្រាប់ទីផ្សារនៅប្រទេសថៃ។
-
ឆ្នាំ 2007 (មីនា)
• ប្រារព្ធខួបទី 50 ឆ្នាំ នៃប្រតិបត្ដិការអាជីវកម្មរបស់ Isuzu នៅប្រទេសថៃដោយភ្ជាប់ជាមួយនឹងការលក់រថយន្ត Isuzu ចំនួន 2,000,000 គ្រឿង។
-
ឆ្នាំ 2008 (កញ្ញា)
• បានណែនាំរថយន្តដឹកទំនិញធន់ធ្ងន់ស៊េរីថ្មី ម៉ូឌែល "Isuzu DECA FORWARD" ដែលបំពាក់ដោយម៉ាស៊ីន EURO 3 Super COMMONRAIL។
-
ឆ្នាំ 2008 (ឧសភា)
• បានណែនាំរថយន្តដឹកទំនិញធន់មធ្យម ម៉ូឌែល "Isuzu Elf" ដែល បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត Super COMMONRAIL ដែលមានលក្ខណៈស្ដង់ដារ EURO 3 ដែលផ្តល់កំលាំងសេស 150 hp និង 130 hp។
-
ឆ្នាំ 2011 (តុលា)
• បានបង្ហាញរថយន្តភីកអាប់ស៊េរីថ្មី ជំនាន់ទី 2 "All-New Isuzu D-Max» ទៅកាន់ទីផ្សាររថយន្ត។
-
ឆ្នាំ 2012 (វិច្ឆិកា)
• បានប្រារព្ធរពិធីនៃការផលិតថយន្ត Isuzu បានចំនួន 3,000,000 គ្រឿង
-
ឆ្នាំ 2013 (តុលា)
• រថយន្ត SUV ដែលមាន 7 កៅអី “Isuzu MU-X” ត្រូវបានបង្ហាញទៅកាន់ទីផ្សារប្រទេសថៃ
-
ឆ្នាំ 2015 (វិច្ឆិកា)
• Isuzu បានបង្កើតនូវភាពអស្ចារ្យមួយមានឈ្មោះថា«ការច្នៃប្រឌិតដែលផ្លាស់ប្តូពិភពលោក!» ដែលធ្វើអោយកក្រើកឧស្សាហកម្មរថយន្ត ... ដោយបង្ហាញនូវរថយន្ត "ម៉ូឌែលថ្មី! Isuzu D-Max 1.9 Ddi Blue Power” ដែលជារថយន្តភីកអាប់ដំបូងគេរបស់ពិភពលោកដែលត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 1,900 cc។
-
ឆ្នាំ 2016 (មីនា)
• អ្វីដែលធ្វើអោយកាន់តែមានសន្ធុះទៅមុខនោះ គឺ "Isuzu Blue Power Phenomenon" ការបង្កើតថ្មីដែលផ្លាស់ប្តូរពិភពលោក គឺជាការដាក់បង្ហាញរថយន្ត “Isuzu MU-X 1.9 Ddi Blue Power” នៅលើទីផ្សារជាមួយម៉ាស៊ីនម៉ាស៊ូត 1,900 cc ដំបូងគេបង្អស់របស់ពិភពលោក ដែលត្រូវបានបំពាក់ជាមួយរថយន្តប្រភេទ SUV។