SERVICE | ISUZU INSIGHT

ISUZU INSIGHT VERSION 1.1
សូមណែនាំជូនវិធីងាយៗ ងាយស្រួលសន្សំ ដើម្បីជីវិតដ៏ប្រសើរ

បច្ចេកវិទ្យា Isuzu Insight វិភាគទៅលើឥរិយាបថបើកបរ ហើយជាបច្ចេកវិទ្យាតែមួយគត់នៅក្នុងឧស្សាហកម្មរថយន្តប្រភេទភីកអាប់ ដែលជួយ ណែនាំ និងផ្តល់នូវ “វិធីងាយស្រួល” សម្រាប់អ្នកបើកបរ ដើម្បីអភិវឌ្ឍន៍ជំនាញបើកបរផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងផ្នែកមួយចំនួនដូចជា ការបើកបរប្រកបដោយការសន្សំសំចៃប្រេងខ្ពស់បំផុត និងសមត្ថភាពបើកបរប្រកប ដោយសុវត្ថិភាព។

ឧទាហរណ៍៖ របាយការណ៍ Isuzu Insight នឹងគណនា ព្រមទាំងវិភាគឥរិយាបថរបស់អ្នកបើកបររថយន្ត ដោយបង្ហាញនៅក្នុងរបាយការណ៍ Isuzu Insight។ របាយការណ៍នេះ វិភាគលម្អិតទៅលើឥរិយាបទបើកបរជាលក្ខណៈក្រាហ្វិករាងសម្បុកពីងពាង ដែលបង្ហាញនូវចំនុចសំខាន់ៗចំនួន 5 ដូចខាងក្រោម៖

ហ្គៀររ៉ងទីម៉ាស៊ីនទាប
ការប្រើប្រាស់ហ្គៀរបង្កើនល្បឿន
អត្រាប្រើប្រាស់ប្រេង
បម្រែបម្រួលម៉ាស៊ីន
ការប្រើប្រាស់ហ្វ្រាំង

ប្រព័ន្ធប្រតិបត្តិការនៃបច្ចេកវិទ្យា “Isuzu Insight version 1.1” ត្រូវបានបង្កើតឡើងដើម្បីវិភាគនិងផ្តល់អនុសាសន៍ដល់អ្នកបើកបរ ដើម្បីយល់ពីលំនាំ និងទម្លាប់នៃការបើកបររបស់គេ ម្នាក់ៗ។ លើសពីនេះទៅទៀត អនុសាសន៍ទាំងឡាយធ្វើឡើងក្នុងបំណងបង្កើនជំនាញបើកបរឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ នៅពេលអ្នកបើកបររថយន្ត Isuzu អនុវត្តបន្តិចម្តងៗទៅតាមអនុសាសន៍ដែលមាននៅក្នុងរបាយការណ៍ Isuzu Insight គេនឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖

  • ការកាត់បន្ថយការប្រើប្រាស់ប្រេង
  • ម៉ាស៊ីនរថយន្ត Isuzu នឹងប្រើប្រាស់បានកាន់តែយូរ
  • អ្នកបើកបរ ទទួលបានឥរិយាបទបើកបរមួយ ដែលផ្តល់នូវអត្ថប្រយោជន៍សម្រាប់ខ្លួនឯង និងលើកកម្ពស់សុវត្ថិភាពដល់អ្នកបើកបរខ្លួនឯងផ្ទាល់ និងអ្នកដទៃផងដែរ។

នៅពេលអ្នកយករថយន្ត Isuzu របស់អ្នកទៅទទួលការត្រួតពិនិត្យ នៅមជ្ឈមណ្ឌលសេវាកម្មរបស់ Isuzu អ្នកបច្ចេកទេសរបស់យើង នឹងប្រើប្រាស់ទិន្នន័យពីបច្ចេកវិទ្យា “Isuzu Insight” ដើម្បីវាយតម្លៃ និងបោះពុម្ពចេញនូវរបាយការណ៍នៃឥរិយាបទបើកបររបស់អ្នក ព្រមទាំងផ្តល់ ជូននូវអនុសាសន៍ងាយយល់ដល់អ្នក។

អតិថិជន Isuzu ទាំងអស់នឹងត្រូវទទួលបាននូវសេវាកម្មល្អឯកនេះ ដោយឥតគិតថ្លៃចំនួន 5 ដងក្នុងអំឡុងពេលដែលរថយន្តត្រូវទទួលបានសេវាត្រួតពិនិត្យតាមការកំណត់ជាចាំបាច់ក្នុងរយៈចំងាយ 5,000 km - 25,000 km *

*តម្លៃសេវាកម្ម ដើម្បីទទួលបានរបាយការណ៍ “Isuzu Insight” នឹងត្រូវគិតថ្លៃបន្ទាប់ពីការបើកបរចាប់ពីចម្ងាយ 25,001 km ឡើងទៅ។