ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ

ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមបង្ហាញជូននូវរថយន្ត “The New Isuzu MU-X” ដោយប្រើបា្រស់គោលគំនិត “Uniquely You” ដែលឆ្លុះបញ្ចាំងពីរូបលោកអ្នក។

ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ បន្តពង្រីកទីផ្សាររថយន្តនៅកម្ពុជា តាមរយៈការបង្ហាញ ជូននូវម៉ូដែលថ្មីបំផុតនៃរថយន្ត SUV  The New Isuzu MU-X” ដែលត្រូវ បាន រៀបចំរចនាម៉ូតឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ដើម្បី ធ្វើឲ្យកាន់ តែ ស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុកភាពពេញលេញ ទាំងនេះឆ្លុះបញ្ចាំងពី ភាព ល្អដាច់គេ បើប្រៀបធៀបជាមួយនឹងរថយន្តផ្សេងទៀត។ រថយន្តនេះផ្តល់ជូនសមត្ថភាពបើកបរដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថាមពល ខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត សុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ដែលទទួលបានទំនុកចិត្ត ពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែននៃជីវិតរស់នៅខុសៗគ្នា។ ការផ្តោតយកចិត្តទុកដាក់លើទីផ្សារអនឡាញ ជួយឲ្យយើងផ្សព្វផ្សាយដល់ អតិថិជន គោលដៅយ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់រថយន្ត អ៊ីស៊ូហ្ស៊ុ ផងដែរ។ បន្ថែមពីលើនេះ ក្នុងអំឡុងពេលនៃការដាក់សម្ពោធន៍នូវម៉ូដែលថ្មី ជាលើកដំបូង ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ក៏ផ្តល់ជូននូវរថយន្ត The New Isuzu MU-X ” The Launch Edition ដែលចំនួន មានកំណត់ត្រឹមតែ 15 គ្រឿងប៉ុណ្ណោះ។

IMG_1955
IMG_1872

ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប តំណាងដោយលោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ Pickups និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ការទទួលបានឱកាសជ្រៀតចូល ក្នុង ទីផ្សារ នៃ រថយន្តភីកអាប់ “Isuzu D-Max” និង “Isuzu MU-X” SUVs នៅក្នុងទីផ្សារ សំខាន់ៗ ដូចជា កម្ពុជា និងឡាវ គឺជាជំហ៊ានសំខាន់បន្ទាប់ទៀតសម្រាប់ក្រុមហ៊ុន ទ្រី ផេ អ៊ីស៊ូហ្ស៊ុ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ នៅក្នុងទីផ្សារតំបន់អាស៊ាន។ ការទាក់ទាញចំណាប់អារម្មណ៍នៃម៉ាក “Isuzu” អស់រយៈ ពេលមួយឆ្នាំពេញ នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូននូវគុណភាពយានយន្តពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជា មួយនឹងកំណើននៃការលក់ និងសេវាកម្មក្រោយការលក់ ដើម្បីពង្រឹង ទំនុក ចិត្ត ម្ចាស់យានយន្ត ជាលទ្ធផលទទួលបានកំណើននៃការលក់ ចំនួន 90% នៃរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់អ្នកប្រើប្រាស់យានយន្ត ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមបង្ហាញជូននូវរថយន្ត  The New Isuzu MU-X” ដែលជា ប្រភេទរថយន្ត SUV ថ្មីបំផុត ពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សម្រាប់ទីផ្សារពិភពលោក ជាមួយនឹង រថយន្ត “Isuzu D-Max” រថយន្ត The New Isuzu MU-X” នឹងធ្វើឲ្យរញ្ជួយទីផ្សាររថយន្ត ប្រទេសកម្ពុជាសារជាថ្មី ជាមួយនឹងគោលគំនិត Uniquely You ការរចនាម៉ូ ជាមួយនិងរចនាបថថ្មី ជួយបង្កើតនូវលក្ខណៈពិសេសបំពេញទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដូចជាផ្ទៃខាងក្នុងពណ៌លឿង ស្រស់ស្អាតទាក់ទាញ ផ្តល់ជូននូវ ភាព ល្អឆើតឆាយ និងផាសុកភាព ប្រៀបដូចប្រភេទរថយន្តប្រណិត ប្រព័ន្ធជើងក្រោមមានលំនឹងល្អ បច្ចេកវិទ្យាទំនើបទាន់សម័យ និងមានមុខងារពិសេសជាច្រើនដើម្បីបម្រើដល់គ្រប់បែបផែននៃជីវិតរស់នៅ នឹងប្រព័ន្ធសុវត្ថិភាព បន្ថែមពិសេស រួមមានពោងសុវត្ថិភាព SRS ចំនួន 6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។ យើងជឿជាក់ថា រថយន្ត The New Isuzu MU-X ” នឹងក្លាយជាកម្លាំងជម្រុញដ៏សំខាន់សម្រាប់ក្រុមហ៊ុន ទ្រី ផេ ហ្រ្គុប ដើម្បីបង្កើនចំនួននៃការលក់ឲ្យបានខ្ពស់ និងជួយឲ្យម៉ាករថយន្ត អ៊ីស៊ូហ្ស៊ុ សម្រេចបាន គោល ដៅខ្ពស់ នោះគឺការអភិវឌ្ឍ និងបង្កើតនូវ ផលិតផលប្រកបដោយគុណភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោក។ រថយន្តម៉ូដែលថ្មីនឹងមានដាក់តាំងនៅអគារតាំងបង្ហាញនៃក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពីថ្ងៃទី16 ខែមិថុនា  ឆ្នាំនេះ។ តម្លៃចាប់ផ្តើមពី 48,900 ដុល្លាអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X។

IMG_1992
IMG_2027

គោលគំនិត Uniquely You ស្តីពី The New Isuzu MU-X” កើតចេញមកពីសមាសធាតុផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់ ដោយមិនធ្វើទៅតាមទំនោរ ឬឧទាហរណ៍ពីមុនមកនោះទេ។ គោលគំនិតនោះមានដូចជា៖

Uniquely Style រចនាបថខាងក្រៅឆើតឆាយសាកសម នឹងការ រស់នៅក្នុងទីក្រុង។ ភាពស្រស់ស្អាតរបស់រថយន្តនេះ ពិតជាទាក់ភ្នែកមហាជនជាក់ជាពុំខាន។

  • ការរចនាចង្កៀងមុខថ្មី បែប Bi-LED ផ្តល់ពន្លឺភ្លឺច្បាស់ជាងមុន និង មាន ប្រព័ន្ធកែតម្រូវកម្រិតពន្លឺបានដោយស្វ័យប្រវត្តិ ជាមួយនឹងអំពូល Daytime Running Light។ អំពូលខ្សែ LED បន្ថែមសោភ័ណភាពគួរឲ្យទាក់ទាញដូចរថយន្ត ប្រណិត។
  • ការរចនាកាងមុខ និងកាងក្រោយថ្មី ដើម្បីធ្វើឲ្យមានភាព ទាន់សម័យ
  • ការរចនាចង្កៀងក្រោយថ្មី ប្រភេទ LED និង Sharp Horizon
  • ការរចនាយ៉ាន់កង់ថ្មី ទំហំ 18 អ៊ីញ បែប Cross Star

Unique Luxury ផ្ទៃខាងក្នុងសម្រាប់អ្នកដំណើរធំទូលាយ រចនាឡើងយ៉ាងស្រស់ស្អាតប្រៀបដូចជារថយន្តប្រណិតដើម្បីបំពេញទៅតាមតម្រូវការបែបផែននៃជីវិតរស់នៅ

  • ការរចនាម៉ូកៅអីថ្មី បែប Sport Cut ស្រោបដោយស្រោមស្បែក ផ្តល់
    ផាសុកភាព ជាមួយនឹងក្រឡាខ្លឹមឈើ Fine Walnut នៅផ្ទៃខាងក្នុងនៃ
    ទ្វាររថយន្ត ចង្កឹះលេខ និងប្រអប់ Console ខាងមុខ។
  • ប្រព័ន្ធ iConnect Multimedia  អេក្រង់ Touch Screen ទំហំ 8 អ៊ីញ ឥតខ្សែ អាចភ្ជាប់ជាមួយទូរសព្ទ Smartphones តាមរយៈ Mirroring និងរន្ធ USB សម្រាប់ភ្ជាប់ទូរសព្ទ ឧបករណ៍ MP3 និងហ្វ្លាស់ (flash drive) ផងដែរ។
  • រចនាតាប្លូរថ្មី លក្ខណៈស្ព័រ ស្រស់ស្អាត និងទាក់ទាញ ជាមួយស៊ុមក្រូម៉េ ងាយស្រួលក្នុងការអានអក្សរ ដោយមានអេក្រង់បង្ហាញពហុព័ត៌មាន Color Display MID ដែលបង្ហាញព័ត៌មានអំពីការបើកបរ
  • កៅអីអូតូ អនុញ្ញាតឲ្យអ្នកបើកបរប្តូរទីតាំងកៅអីបាន យ៉ាងត្រឹមត្រូវ 6 ទិស
  • កៅអីបត់ ងាយស្រួលអាចបត់ឲ្យរាបស្មើសម្រាប់ដាក់អីវ៉ាន់

Unique Power បច្ចេកវិទ្យាថាមពលម៉ាស៊ីន ម៉ាស៊ូត ដែលគេស្គាល់ថា “ISUZU Ddi” Blue Power ផ្តល់ជូននូវថាមពលបើកបរដ៏ល្អអស្ចារ្យ សន្សំសំចៃប្រេងខ្ពស់ និង ឆ្លើយតប ទៅនឹងការប្រើប្រាស់ខុសៗគ្នានៃម៉ាស៊ីន ISUZU Ddi 3.0 VGS, TURBO ដែល មាន កម្លាំង 163 សេះ នៅ 3,200  ជុំ/នាទី កម្លាំងបង្វិលអតិបរមា 380 ញ៉ូវតុនម៉ែត្រ នៅ 1,800 – 2,200 ជុំ/នាទី។ ប្រព័ន្ធបើកបរថ្មី និងប្រអប់លេខអូតូ 5 លេខ ធ្វើឲ្យការបើកបរលឿន និងគួរជាទីពេញចិត្ត។

Unique Technology បច្ចេកវិទ្យា Isuzu Insight គឺជាបច្ចេកវិទ្យាឆ្លាតវៃតែមួយគត់ ពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជួយអភិវឌ្ឍន៍ការបើកបររបស់ អ្នកឲ្យកាន់តែ ប្រសើរ មានសុវត្ថិភាព និងសន្សំសំចៃប្រេង តាមរយៈរបាយការណ៍ សង្ខេប អំពីការបើកបរ ជាមួយ នឹងដ្យាក្រាមងាយស្រួលយល់។ ដ្យាក្រាម នឹងបង្ហាញនូវទិន្នន័យចំនួន 5 រួមមាន ល្បឿន និងអត្រាប្រើប្រាស់ ប្រេង ហ្គៀររ៉ង់ទីម៉ាស៊ីន ល្បឿនម៉ាស៊ីន ការប្រើប្រាស់ហ្រ្វាំង និងការជាន់ហ្គៀរ ព្រមទាំង មានផ្តល់ការណែនាំដល់ អ្នកបើកបរ ដើម្បី លើកកម្ពស់អាកប្បកិរិយានៃការបើកបរផងដែរ។ បន្ថែមពីនេះ បច្ចេកវិទ្យា Isuzu Insight ត្រូវបានទទួលស្គាល់ ដោយក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងប្រទេសកម្ពុជា អតិថិជនដែលទទួលបានពិន្ទុ “Isuzu Insight” ខ្ពស់ អាចទទួលបានការបញ្ចុះតម្លៃ សម្រាប់ការបន្តប័ណ្ណធានារ៉ាប់រង ជាមួយ ក្រុមហ៊ុន FORTE ដែល ជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខ។

Unique Performance ប្រព័ន្ធជើងក្រោមមានគុណភាពខ្ពស់ ផ្តល់ជូននៅលំនឹងនិងទំនាញល្អលើផ្លូវធ្វើឲ្យការបើកបររលូន និងល្អ ឥតខ្ចោះ ទៅគ្រប់ទីកន្លែង ដោយសារបូមរ៉ូស័របំពាក់លើកង់ទាំងបួន និងបូមខ្យល់ជំនួយ។ ជើងក្រោមផ្នែកខាងក្រោយជាចន្ទាសពីររាងឆ្អឹងចម្ពាម និងខាងក្រោយ បែប 5-Link ជាមួយនឹងប្រព័ន្ធបើកបរ part-time 4WD សម្រាប់ម៉ូដែល 4WD ដែលបញ្ជាដោយប្រព័ន្ធបញ្ជា (Terrain Command switch) ដោយប្រើប្រាស់ត្រឹមចុងម្រាមដៃប៉ុណ្ណោះ។

Unique Safety មានអារម្មណ៍ថាមាន សុវត្ថិភាពនៅគ្រប់ស្ថានភាពផ្លូវទាំងអស់ ជាមួយនឹងប្រព័ន្ធ សុវត្ថិភាពក្នុងពេលបើកបរ និងប្រព័ន្ធសុវត្ថិភាពក្នុងពេលជួបគ្រោះថ្នាក់ ដើម្បីការពារអ្នករាល់គ្នាយ៉ាងមានប្រសិទ្ធិភាពពីគ្រោះថ្នាក់ចៃដន្យ ផ្តល់ដោយក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ

  • ពោងសុវត្ថិភាព SRS ចំនួន 6 ផ្តល់ការការពារបន្ថែម នៅករណីមានការប៉ះទង្គិច
  • ថ្មី! ប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC)
  • ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត (HSA)
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត (ESC)
  • ប្រព័ន្ធគ្រប់គ្រងការរអិល (TCS)

Unique Choice ជ្រើសរើសរថយន្ត Isuzu MU-X ម៉ូដែលថ្មី ដែលសាកសមសម្រាប់អ្នកម៉ូដែល 4WD ឬម៉ូដែល 2WD និងមាន 5 ពណ៌ខុសគ្នា៖

  • ថ្មី! ពណ៌ត្នោត
  • ពណ៌ប្រផេះ
  • ពណ៌ទឹកប្រាក់
  • ពណ៌ស
  • ពណ៌ខ្មៅ

Unique Service ផ្តល់ជូនសេវាល្អគ្មានគូប្រៀប ដើម្បី បំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនឲ្យបានក្នុងកម្រិតអតិបរមា ជាមួយ កម្មវិធី Isuzu’s Hearty Smile ជាសេវាកម្មមានគុណភាពស្តង់ដារ លេខមួយនៅមុន ពេលលក់ និងក្រោយពេលលក់ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ សេវាកម្មទាំងអស់នេះ ផ្តល់ជូនដោយអ្នកជំនាញទទួលបានបណ្តុះបណ្តាល និងមានគុណសម្បត្តិគ្រប់គ្រាន់ផ្នែកគ្រឿងម៉ាស៊ីន និងការថែទាំរថយន្ត Isuzu។

បន្ថែមលើនេះទៀត ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល មានគោលបំណងប្រើប្រាស់ ទំព័រទំនាក់ទំនងអនឡាញ ដូចជា គេហទំព័រ៖ www.isuzucambodia-tis.com និងទំព័រ Facebook៖ Isuzu Cambodia ដើម្បីចែករំលែកព័ត៌មានពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ទៅដល់ម្ចាស់យានយន្ត និងអតិថិជនគោលដៅបានយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមគោរពអញ្ជើញបងប្អូនដែលមានចំណាប់អារម្មណ៍ ក្នុងការ បើកបរសាកល្បង និងទទួលយកបទពិសោធន៍សមត្ថភាពដ៏អស្ចារ្យនៃរថយន្ត The New Isuzu MU-X” សូម ចុះឈ្មោះតាមទំព័រនេះ អាចទទួលបានព័ត៌មាន និង ព្រឹត្តការណ៍ នានាសម្រាប់ឱកាសឈ្នះរង្វាន់ ឬសូមទំនាក់ទំនងទៅកាន់អគារតាំងបង្ហាញរថយន្ត Isuzu ក្រុមហ៊ុន K (Cambodia) Co., Ltd., នៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរសព្ទ 023 950 084 ចាប់ពីថ្ងៃទី 15 ខែមិថុនា នេះតទៅ។

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខូអិលធីឌី គឺជាក្រុមហ៊ុនវិនិយោគរួមគ្នានៅក្នុងប្រទេសថៃ រវាងក្រុមហ៊ុន  Mitsubishi Corporation ជាក្រុមហ៊ុនពាណិជ្ជកម្មទូទៅដ៏ល្បី ឈ្មោះនៅទូទាំងពិភពលោក និងក្រុមហ៊ុន Isuzu Motors (ជប៉ុន) ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូត និង រថយន្តដឹកទំនិញឈានមុខគេ។ អស់រយៈពេល 60 ឆ្នាំមកនេះ ក្រុមហ៊ុនបានកសាងនូវម៉ាក “Isuzu” ឲ្យក្លាយទៅជាម៉ាកមួយ ដែលទទួលបានទំនុកចិត្តខ្លាំងបំផុតនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន មិនត្រឹមតែជាអ្នកឈានមុខគេក្នុងការផ្តួចផ្តើមគំនិតបង្កើតទីផ្សារនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងជម្រុញពី ភាពជោគជ័យដ៏អស្ចារ្យនៃប្រភេទរថយន្តម៉ាក Isuzu នៅប្រទេសថៃ។ ជាមួយនឹងភាពជោគជ័យជាង 60 ឆ្នាំមកនេះ ធ្វើឲ្យក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល បន្តផ្តោត ការយក ចិត្តទុកដាក់ក្នុងការបង្កើតទំនុកចិត្តនៃម៉ាករថយន្ត Isuzu ឲ្យកាន់តែ “ល្អប្រសើរ” ថែមទៀត នៅក្នុងប្រទេសកម្ពុជា តាមរយៈទស្សនៈវិស័យដូចគ្នា ដែលបានអនុវត្តអស់រយៈពេលជាងប្រាំមួយទសវត្សមកហើយ “ផ្តល់ជូននូវភាពរីករាយ ភាពរីកចំរើនដល់អ្នកប្រើប្រាស់ និងសង្គមជាតិទាំងមូល ” ដើម្បីលើកកម្ពស់ទំនុកចិត្ត និងការពេញចិត្តសម្រាប់គ្រប់ម្ចាស់យានយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។