INFO ABOUT US

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេស ខូអិលធីឌី គឺជាអ្នកចែកចាយស្របច្បាប់តែ មួយគត់នៃរថយន្តម៉ាក Isuzu គ្រឿងបន្លាស់រថយន្ត Isuzu និងសេវាកម្មជួសជុលថែទាំ រថយន្ត Isuzu ក្រោយការលក់។ រួមបញ្ចូលទាំងវិសាលភាពនៃ ពាណិជ្ជកម្មដ៏ធំរបស់ Isuzu ផងដែរនោះ គឺការលក់ក្បាលរថយន្តសណ្តោង Isuzu រថយន្តដឹងទំនិញធន់ធ្ងន់ រថយន្តដឹកទំនិញធន់មធ្យម និងតូច រថយន្តភីកអាប់ 2WD/4WD និងរថយន្ត SUV 2WD/4WD ព្រមទាំងមានបណ្តាញសេវាជួសជុលថែទាំក្រោយការលក់ និងលក់គ្រឿងបន្លាស់ ស្ទើរតែនៅទូទាំងប្រទេសថៃ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1974 ដោយមានបុគ្គលិកចំនួន 500នាក់។

ក្នុងរយៈពេល 50 ឆ្នាំកន្លងមកនេះ រថយន្ត Isuzu ទទួលបានប្រជាប្រិយភាពលើសលុបក្នុងកម្រិតខ្ពស់បំផុតនៅប្រទេសថៃ។ ក្រុមហ៊ុន Isuzu សម្រេចបានទីផ្សារនាំមុខគេនៅប្រភេទរថយន្តដឹកទំនិញ និងអ្នកដំណើរជាបន្តបន្ទាប់។ ដោយសារតែគុណភាពដ៏លេចធ្លោ សមត្ថភាពបំពេញបានទៅតាមតម្រូវការទីផ្សារ និងការគ្របដណ្តប់ទីផ្សារបានល្អ ក៏ដូចជាប្រតិបត្ដិការសេវាកម្មក្រោយការលក់ ដែលគ្របដណ្តប់នៅទូទាំងប្រទេសថៃ។ Isuzu ប្តេជ្ញាចិត្តក្នុងការផ្តល់ និងបង្កើតនូវអ្វីដែលល្អបំផុតសម្រាប់សង្គមជាតិថៃបន្តទៅមុខទៀត ខណៈដែលយើងកំពុងខិតខំអភិវឌ្ឍន៍កម្រិតបច្ចេកវិទ្យាដ៏ទំនើបផ្នែកយានយន្តបន្ថែមទៀត ដែលនាំមកនូវការផ្លាស់ប្តូរទាំងស្រុង និងភាពអស្ចារ្យថ្មីៗនៅក្នុងឧស្សាហកម្មរថយន្តក្នុងប្រទេសថៃ។