ប្រព័ន្ធ FCW ជួយចាប់សញ្ញា និងព្រមានអ្នកបើកបរ បើនឹងមានការប៉ះទង្គិចនៅពីមុខរថយន្ត ប្រសិនបើអ្នកបើកបរនៅតែបន្តសកម្មភាពទៅមុខ នោះប្រព័ន្ធ AEB នឹងចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ
មុខងារ TA ជួយដាស់តឿន និងព្រមានអ្នកបើកបរអោយប្រយ័ត្នចំពោះរថយន្ត និង វត្ថុដទៃទៀតខណៈពេលដែលយើងបត់ឆ្វេង ឬស្តាំ និងបើកភ្លើងសាញ៉ូ។ មុខងារ AEB នឹងផ្តល់នូវជំនួយចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្តិ។
ប្រព័ន្ធត្រួតពិនិត្យល្បឿនដោយស្វ័យប្រវត្តិ អាចជួយចាប់សញ្ញាល្បឿនយានយន្តនៅពីមុខអ្នក និងបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ឬបន្ថែមល្បឿនឡើងវិញ ដោយរក្សាចម្ងាយសុវត្ថិភាពពីយានយន្តខាងមុខសម្រាប់គ្រប់កំរិតល្បឿនទាំងអស់
ពេលបើកបរនៅពេលយប់ ប្រព័ន្ធ AHB ដំណើការដោយស្វ័យប្រវត្តិ ប្ដូរពន្លឺទៅកំរិតទាប នៅពេលមានរថយន្តខាងមុខ និង ប្ដូរទៅខ្ពស់វិញពេលដែលគ្មានយានយន្ដនៅខាងមុខ ប្រព័ន្ធដំណើរការនៅពេលល្បឿនយានយន្តលើសពី ៤០ គីឡូម៉ែត្រ / ម៉ោង
ប្រព័ន្ធនេះជួយឱ្យដឹងអំពីគំនូសផ្លូវថ្នល់ ហើយសញ្ញាព្រមាននឹងដាស់តឿនអ្នកបើកបរនៅពេលដែលយានយន្តអ្នក កំពុងចេញក្រៅកន្លងផ្លូវរបស់ខ្លួនបន្តិចម្តង ៗ ដោយមិនមានបើកភ្លើងស៊ីញ៉ូ (ល្បឿនរថយន្តនៅចន្លោះពី ៦០-១៣០ គីឡូម៉ែត្រ / ម៉ោង)
ផ្តល់សញ្ញាបំរាមដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ។
ជូនដំណឹងដល់អ្នកបើកបរអំពីគ្រោះថ្នាក់ដែលអាចមាននៅទីតាំងដែលមើលមិនឃើញ នៅ ពេលរ៉ាដាខាងក្រោយចាប់បានថាមាន យានយន្តមកពីក្រោយ ភ្លើងសញ្ញានឹងលោត នៅលើកញ្ចក់ចំហៀង ហើយលោតញាប់នៅ ពេលដែលយើងស៊ីញ៉ូបត់ ក្នុងកំរិតល្បឿន លើសពី 15 គីឡូម៉ែត្រ / ម៉ោង
ធ្វើឱ្យការបើកបរនៅលើផ្លូវតូចចង្អៀត ឬ ត្រឡប់ទៅចូលចតវិញកាន់តែមានភាពងាយស្រួលដោយសារតែមានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន 8គ្រាប់នៅជុំវិញរថយន្ត។
នៅពេលដែលប្រព័ន្ធរកឃើញថាអ្នកបើកបរមានកំហុសលើការជាន់ហ៊្គែរបង្កើនល្បឿន ពេលដែលចូលចត ឬធ្វើដំណើរក្នុងល្បឿនយឺត ហើយមានឧបសគ្គនៅពីមុខឡាន ក្នុងចម្ងាយ ៤ ម៉ែត្រ ប្រព័ន្ធនឹងត្រូវពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ
នៅពេលជួបគ្រោះថ្នាក់ ហើយពោងសុវត្ថិភាពដំណើរការ ប្រព័ន្ធនេះនឹងជួយបន្ថយល្បឿនបន្តិចម្ដងៗ ដើម្បីការពារអ្នកដំណើរពីការប៉ះទង្គិចផ្សេងទៀត បន្ទាប់ពីមានការប៉ះទង្កិចដំបូងហើយ
ការកំណត់ល្បឿនអតិបរិមាជួយកម្រិតល្បឿនដែលយើងចង់បានលើរថយន្ត ដើម្បីចៀសវាងការបើកបរដោយប្រើលើសល្បឿនដោយអចេតនាណាមួយ។
បច្ចេកវិទ្យាថ្មីនៃកំលាំងម៉ាស៊ីនស្តង់ដារកំរិត EURO4 ពី ISUZU មានកំលាំងសេះអតិបរមា 190 hp នៅ 3,600 rpm និង កម្លាំងបង្វិលអតិបរមា 450 Nm នៅ 1,600-2,600 rpm
ជួយឲ្យយានយន្តដែលនៅពីក្រោយ មើលឃើញរថយន្ដអ្នក បើទោះជាស្ថិតក្នុងស្ថានភាពងងឹតខ្លាំងក៏ដោយ
បញ្ឆេះម៉ាស៊ីនដោយប្រើតេឡេបញ្ជាពីរយៈចម្ងាយ 20 ម៉ែត្រមុនពេលមកដល់រថយន្ត។
ខាងមុខ 2 ចំហៀង 2 វាំងននជុំវិញ 2ជួរ និង នៅជង្គង់អ្នកបើកបរ 1ទៀត ដើម្បីធានាសុវត្ថិភាពទាំងអ្នក បើកបរ និង អ្នករួមដំណើរ
ផ្លាស់ប្តូរពីប៉ុង1 ទៅប៉ុង 2 ដែលល្បឿនលឿនជាងមុននិងកម្លាំងខ្លាំងជាងមុន ដូច្នេះគួរជ្រើសរើសរវាង 2H 4H និង 4L ដើម្បីឱ្យសមទៅនឹងស្ថានភាពផ្លូវណាមួយជាក់ស្តែង
អាចចុះទឹកបានជម្រៅ 800មីលីម៉ែត្រ។
ដំណើរការយ៉ាងរហ័ស មិនរំខានដល់ការបើកបរ សម្អាតបានស្អាតពេញទាំងផ្ទៃកញ្ចក់ ជាពិសេស វាកែសម្រួលល្បឿនបក លឿន ឬ យឺតដោយ ស្វ័យប្រវត្តិទៅតាមស្ថានភាពភ្លៀងធ្លាក់ខ្លាំង ឬតិច
ជួយត្រងកាំរស្មីអ៊ីនហ្វ្រារ៉េដ និងការពារកាំរស្មី UVA និង UVB ក៏ដូចជាកាត់បន្ថយសីតុណ្ហភាពនៅក្នុងរថយន្ត។
ការរួមបញ្ចូលមុខងារច្នៃប្រឌិតរថយន្តដ៏ល្អប្រសើរបំផុតរវាង រូបរាង តួ និងប្រព័ន្ធជើងក្រោមដែលធ្វើអោយមានតុល្យភាព និងមានលំនឹងដ័ល្អឥតខ្ចោះក្នុងពេលកំពុងបើកបរ។